ព្រឹកថ្ងៃទី ៦ ខែមករា លោក Xi Jinping អគ្គលេខាធិការនៃគណៈកមា្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានថ្លែងសុន្ទរកថាគន្លឹះក្នុងសន្និសីទពេញអង្គលើកទី៤ នៃគណៈកម្មាធិការត្រួតពិនិត្យវិន័យមជ្ឈិមចិនអាណត្តិទី២០។ លោកបានគូសបញ្ជាក់ថា ចាប់ពីចូលយុគសម័យថ្មីមក ការគ្រប់គ្រងបក្សយ៉ាងតឹងរឹងដោយគ្រប់ជ្រុងជ្រោយ និងការប្រឆាំងអំពើពុករលួយបានអនុវត្តក្នុងកម្រិតខ្លាំងមិនធ្លាប់មាន ហើយទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់។ យើងត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវ ភាពមុតមាំក្នុងការបន្តប្រយុទ្ធប្រឆាំងអំពើពុករលួយ រក្សាភាពនឹងធឹងនៃយុទ្ធសាស្ត្រ រក្សាសម្ពាធខ្ពស់ មិនបង្អង់ដំណើរ មិនថមថយ បន្តអនុវត្តគោលការណ៍មិនហ៊ានពុករលួយ មិនអាចពុករលួយ និងមិនចង់ពុករលួយ ដើម្បីយកឈ្នះក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងអំពើពុករលួយ ដ៏ពិបាក រយៈពេលយូរ និងជាទូទៅ៕
Related posts
-
ភ្នាក់ងារពុករលួយ ចោទប្រកាន់លោក Yoon ពីបទបះបោរ និងរំលោភអំណាច
ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូង បានផ្តល់ការបញ្ជាក់ នៅថ្ងៃព្រហស្បតិ៍នេះថា ការចោទប្រកាន់លោកប្រធានាធិបតី Yoon Suk Yeol គឺលើបទបះបោរ និងការរំលោ... -
ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន ជឿជាក់លោក Trump ថាពិតជាអាចបញ្ចប់អរិភាព នៅឆ្នាំនេះបាន
លោកស្រី Yulia Sviridenko ឧបនាយករដ្ឋមន្រ្ដី និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចទីមួយរបស់អ៊ុយក្រែន បាននិយាយថា ទីក្រុងគៀវ សង្ឃឹមអ្វីៗ នឹងប្រសើរឡើងវិញ... -
បេសកជនមជ្ឈិមបូព៌ារបស់លោក Trump នឹងធ្វើដំណើរទៅត្រួតពិនិត្យបទឈប់បាញ់នៅហ្គាហ្សា
បេសកជនមជ្ឈិមបូព៌ារបស់ប្រធានាធិបតី ដូណាល់ ត្រាំ លោក Steve Witkoff បានប្រកាសពីផែនការកាលពីថ្ងៃពុធ ដើម្បីធ្វើដំណើរទៅកាន់តំបន់ត្រួតពិនិត្យអន្តរ...