ក្រសួងការពារជាតិតៃវ៉ាន់ រាយការណ៍ពីការកត់ត្រាដោយកងកម្លាំងប្រដាប់អាវុធ នៃយន្តហោះចំនួន ៧៦ គ្រឿង និងនាវាចំនួន ១៥ គ្រឿងរបស់កងទ័ពរំដោះប្រជាជនចិន (PLA) ចូលមកជិតកោះនេះ ក្នុងរយៈពេល ២៤ ម៉ោង ចុងក្រោយ។

នាយកដ្ឋានដដែល បញ្ជាក់ថា យន្តហោះ ៣៧ គ្រឿង បានហោះឆ្លងកាត់ខ្សែបន្ទាត់មធ្យមនៃច្រកសមុទ្រតៃវ៉ាន់ ដែលបែងចែកកោះនេះពីចិនដីគោក។
យោងតាមក្រសួង បានឲ្យដឹងថា យន្តហោះ និងនាវាទាំងអស់របស់កងកម្លាំង PLA នេះ ប្រទះឃើញតាំងពី ម៉ោង ៦ ព្រឹក ថ្ងៃពុធនេះ ដោយបន្ថែមថា ភ្នាក់ងារយើង កំពុងតាមដានស្ថានភាព និងការឆ្លើយតប ។
គួរបញ្ជាក់ថា តៃវ៉ាន់ ត្រូវបានគ្រប់គ្រងដោយរដ្ឋបាលរបស់ខ្លួន ចាប់តាំងពីឆ្នាំ ១៩៤៩ នៅពេលដែលសំណល់នៃកងកម្លាំងគួមីនតាងដែលដឹកនាំដោយឈៀង កៃឆេក (១៨៨៧-១៩៧៥) បានភៀសខ្លួនទៅទីនោះបន្ទាប់ពីការបរាជ័យរបស់ពួកគេក្នុងសង្គ្រាមស៊ីវិលចិន។ ទីក្រុងប៉េកាំង ចាត់ទុកតៃវ៉ាន់ជាខេត្តនៃសាធារណៈរដ្ឋប្រជាមានិតចិន (PRC) ៕

ដោយ៖ ពេជ្រ