ជើងខ្លាំងគុនខ្មែរ ៤រូប នឹងចេញទៅដណ្ដើមខ្សែក្រវាត់លើទឹកដីអាមេរិកនាពាក់កណ្ដាលខែមេសា  

កីឡាករ-កីឡាការិនីគុនខ្មែរលំដាប់ជួរមុខកម្ពុជា ៤រូប រួមមានកីឡាករ ធន់ រិទ្ធី, ពេជ្រ សម្បត្តិ, រឿង សោភ័ន្ឌ និងកីឡាការិនី អេ យ៉ានុត នឹងត្រូវចេញទៅតតាំងជាមួយកីឡាករ-កីឡាការិនីខ្លាំងៗរបស់អាមេរិក ដើម្បីដណ្ដើមខ្សែក្រវាត់គុនខ្មែរកម្ពុជា-អាមេរិក និងខ្សែក្រវាត់ WCK Kun Khmer នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នាល្ងាចថ្ងៃទី១២ ខែមេសា ត្រូវនឹងព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ នៅកម្ពុជា។

ចំពោះបេក្ខភាពអ្នកលេងគុនខ្មែរទាំង ៤រូប មាន ២រូប ត្រូវប្រកួតដណ្ដើមខ្សែក្រវាត់គុនខ្មែរកម្ពុជា-អាមេរិក គឺមានកីឡាករ រឿង សោភ័ណ្ឌ និងកីឡាការិនី អេ យ៉ានុត ដែលត្រូវប្រកួត ៣ទឹក ។ រីឯកីឡាករ ពេជ្រ សម្បត្តិ និង ធន់ រិទ្ធី នឹងត្រូវប្រកួតដណ្ដើមខ្សែក្រវាត់ WCK Kun Khmer ប្រចាំសហរដ្ឋអាមេរិក ដែលត្រូវប្រកួត ៥ទឹក តែប្រើប្រាស់ច្បាប់គុនខ្មែរដូចគ្នា ៕​

Written by 

Related posts

Leave a Comment