ក្រុមហ៊ុនចិនហុងកុង១២ក្រុមហ៊ុននឹងបោះទុនវិនិយោគក្នុងទំហ៊ំទឹកប្រាក់២០០លានដុល្លានៅខេត្តតាកែវ

តាកែវ៖   លោក វ៉ិ សំណាង អភិបាលខេត្តតាកែវបានមានប្រសាសន៍អោយដឹងថា នៅពេលឆាប់ៗខាងមុខនេះក្រុមហ៊ុនចិនហុងកុងចំនួន១២ក្រុមហ៊ុននឹងមកធ្វើការវិនិយោគនៅក្នុងខេត្តតាកែវដោយចំណាយទុនវិនិយោគក្នុងទំហ៊ំទឹកប្រាក់ប្រមាណ២០០លានដុល្លាអាមេរិក។

លោកមានប្រសាសន៍បែបនេះនៅចំពោះមុខបងប្អូនប្រជាពលរដ្ឋនៅក្នុងកិច្ចប្រជុំសម្របសម្រួលនិងដោះស្រាយបញ្ចប់ករណីសំណើសុំអន្តរាគមន៍របស់ប្រជាពលរដ្ឋចំនួន ៤៥គ្រួសារ នៅភូមិឬស្សីមួយគុម្ព ឃុំអូរសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ នៅព្រឹកថ្ងៃអង្គារ៍ ទី ១ ខែ មេសា ឆ្នាំ ២០២៥នេះ ។ ដោយសារស្ថានភាពហេថារចនាសម្ព័ន្ធនៅក្នុងខេត្តតាកែវរួមមានទាំងផ្លូវទឹក ផ្លូវគោគ ផ្លូវដែកនិងផ្លូវអាកាស់ រួមផ្សំនឹងសក្ដានុពលរបស់ខេត្តជាច្រើនទៀតបានទាក់ទាញអ្នកវិនិយោគចិនហុងកុងជាច្រើនក្រុមហ៊ុនមកបណ្ដាក់ទុននៅក្នុងខេត្តតាកែវក្នុងពេលឆាប់ៗខាងមុខនេះក្នុងទំហ៊ំទឹកប្រាក់ប្រមាណ២០០លានដុល្លាអាមេរិក លើវិស័យវាយនភ័ណ្ឌកាត់ដេរសំលៀកបំពាក់ កាបូប ស្បែកជើង និងគ្រឿងសំអាង។

លោក វ៉ី សំណាង បានមានប្រសាសន៍បញ្ជាក់ថា គម្រោងវិនិយោគរបស់ក្រុមហ៊ុនចិនហុងហុងអាចនឹងត្រូវយកមកដាក់នៅក្នុងស្រុកត្រាំកក់ ហើយគម្រោងវិនិយោគនេះនឹងផ្ដល់ការងារជូនបងប្អូនប្រជាពលរដ្ឋបានប្រមាណជាង១ម៉ឺន៥ពាន់នាក់ ដែលកំណើនការងារដ៍ច្រើននេះនឹងជួយកាត់បន្ថយការធ្វើចំណាកស្រុករបស់បងប្អូនប្រជាពលរដ្ឋទៅធ្វើការនៅតំបន់ឆ្ងាយពីផ្ទះជាពិសេសការចាកចេញទៅរកការងារធ្វើនៅក្រៅប្រទេសផងដែរ៕តាកែវ

Written by 

Related posts

Leave a Comment