មន្ទីរពេទ្យនៅហ្គាហ្សា ប្រកាសអស់ថ្នាំស្ពឹកហើយ

សារព័ត៌មាន Al Jazeera របស់ប្រទេសកាតា បានរាយការណ៍ថា មន្ទីរពេទ្យនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប កំពុងប្រឈមនឹងការអស់ថ្នាំស្ពឹក ។

ប៉ុស្តិ៍ទូរទស្សន៍ដដែល បានឲ្យដឹងថា វេជ្ជបណ្ឌិតនៅក្នុងមន្ទីរពេទ្យប៉ាឡេស្ទីន កំពុងខ្វះសមត្ថភាពផ្តល់ការថែទាំវេជ្ជសាស្រ្តត្រឹមត្រូវ និងព្យាបាលអ្នករបួស ដោយសារតែមិនមានថ្នាំបំបាត់ការឈឺចាប់។

 យោងតាម ក្រសួងសុខាភិបាលហ្គាហ្សា បានរាយការណ៍ពីកង្វះខាតថ្នាំ និងឈាមយ៉ាងធ្ងន់ធ្ងរ ដោយកត់សម្គាល់ថា កង្វះខាតនេះទាក់ទងនឹងការបិទផ្លូវដឹកជញ្ជូនពីសំណាក់កងកម្លាំងអ៊ីស្រាអែល សម្រាប់ជំនួយមនុស្សធម៌ដល់ហ្គាហ្សា។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែមីនា កងទ័ពអ៊ីស្រាអែល បានបន្តការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សាស្ទ្រីប ដោយបើកការវាយប្រហារទ្រង់ទ្រាយធំទៅលើតំបន់ព័ទ្ធជុំវិញ និងរំលោភលើបទឈប់បាញ់ដែលឈានដល់ក្នុងខែមករា។ ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានពន្យល់ថា ការវាយប្រហារថ្មីនេះ ក៏ដោយសារចលនាប៉ាឡេស្ទីនរ៉ាឌីកាលហាម៉ាស បដិសេធមិនយល់ព្រមតាមសំណើដែលដាក់ក្នុងកិច្ចពិភាក្សាដោយអ្នកសម្រុះសម្រួល និងបេសកជនប្រធានាធិបតីអាមេរិក លោក Steve Witkoff ដែលពាក់ព័ន្ធនឹងការដោះលែងចំណាប់ខ្មាំងទាំងអស់ ៕

ដោយ៖ ពេជ្រ              

Written by 

Related posts

Leave a Comment