បុរសម្នាក់បើករថយន្តសេរីទំនើបក្នុងល្បឿនលឿន ហើយបួងចង្កូត ទៅបុកនិងកៀរបុរសជិះម៉ូតូវ័យប្រហែល៤០ឆ្នាំម្នាក់ ដែលគេស្គាល់ថា ជាអ្នកយកព័ត៌មាន ពេញទំហឹងបណ្ដាលឲ្យដួលបោកក្បាល ហូរឈាមតាមច្រមុះរងរបួសធ្ងន់ ខណជនបង្កបានព្យាយាមបើករថយន្តរត់គេចខ្លួន ប៉ុន្តែត្រូវបានកងកម្លាំងការិយាល័យចរាចរណ៍ដេញតាមឃាត់ប្រគល់ឲ្យសមត្ថកិច្ច។
ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលខាងលើនេះបានកើតទ្បើងកាលម៉ោងជិត៧ព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ នៅចំណុចក្បែររដ្ឋសភាជាតិ តាមផ្លូវរដ្ឋសភា ស្ថិតនៅសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕



