បុរសម្នាក់រងរបួសធ្ងន់ ករណីផ្ទុះមីនពេលកំពុងបើកត្រាក់ទ័រព្យួរដីនៅស្រុកជាំក្សាន្ត

ខេត្តព្រះវិហារ៖ យោងតាមផេកផ្លូវការរបស់អាជ្ញាធរមីនបានឲ្យដឹងថា នៅវេលាម៉ោង១៥៖២៦នាទី ថ្ងៃទី២៩​ ខែមីនា​ ឆ្នាំ២០២៥​ នៅភូមិសែនជ័យ ឃុំស្រអែម  ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ​ មានករណីត្រាក់ទ័រភ្ជួរដីដាំដំឡូងជាន់លើមីនតោនផ្ទុះ បណ្តាលឱ្យរងការខូចខាតត្រាក់ទ័រទាំងស្រុង  និងរងរបួសធ្ងន់ម្នាក់។

អ្នកបើកបរត្រាក់ទ័រ​ ឈ្មោះ វន វុន ភេទប្រុស អាយុ ៣១ រស់នៅភូមិចារ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ ជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យសម្តេចអគ្គមហាសេនាបតីតេហ៊ុន សែន​ ឃុំស្រអែម​ ​ស្រុកជាំក្សាន្ត​ ខេត្តព្រះវិហារ៕

Written by 

Related posts

Leave a Comment