ភ្នំពេញ ៖ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនបានបង្ក្រាប និងចាប់ខ្លួនជនល្មើស ២នាក់ ឈ្មោះ រ៉េន ដារ៉ា ភេទប្រុស ជនជាតិ ខ្មែរ អាយុ ៤២ឆ្នាំ និងឈ្មោះ ភី សៀងអាន ភេទប្រុស ជនជាតិ ខ្មែរ អាយុ ៤៤ឆ្នាំ ដោយរឹបអូសបានគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ៣៩៩៤ ក្រាម (៣គីឡូ ៩៩៤ក្រាម)។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន កសាងសំណុំរឿង បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី៕



