អាមេរិក ទទួលស្គាល់មេដឹកនាំស៊ីរីថ្មី ហើយត្រៀមបញ្ជូនមន្ត្រីការទូត​ជាន់ខ្ពស់​ ទៅក្រុង​ដាម៉ាស​ឆាប់ៗ​

មន្ត្រីការទូតជាន់ខ្ពស់សហរដ្ឋអាមេរិក ត្រៀមធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងដាម៉ាសប្រទេសស៊ីរី ក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមវិបផតថល Axios បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់សម្តីមន្ត្រីអាមេរិក ២ នាក់មិនបញ្ចេញឈ្មោះ។

របាយការណ៍​មិន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​ទេ ខណក្រសួងការបរទេសអាមេរិក ក៏មិនទាន់ឆ្លើយតបសម្រាប់ការធ្វើអត្ថាធិប្បាយនៅឡើយដែរ ។

ទន្ទឹមនោះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានប្រាប់ទូរទស្សន៍ Bloomberg ថា សហរដ្ឋអាមេរិក កំពុងសម្លឹងមើលលទ្ធភាពបញ្ជូនមន្ត្រីទៅដីស៊ីរី ព្រោះវាមានសារៈសំខាន់ ដើម្បីឱ្យមានការទំនាក់ទំនងដោយផ្ទាល់ ជាមួយមេដឹកនាំថ្មីរបស់ប្រទេសនេះ ដោយបន្ថែមថា ជម្រើសនេះនឹងត្រូវថ្លឹងថ្លែងនៅថ្ងៃខាងមុខ។

គួរបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងពិនិត្យមើលលទ្ធភាពនៃការដកឈ្មោះភេរវកររបស់ខ្លួនចេញសម្រាប់ក្រុមប្រដាប់អាវុធ Hay’at Tahrir al-Sham (HTS ដែលខុសច្បាប់នៅក្នុងប្រទេសរុស្ស៊ី) ដែលដណ្តើមអំណាចដោយជោគជ័យនៅក្នុងប្រទេសស៊ីរី ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment