អ្នក​ស្រុកបាងកក​ បង្ហាញអារម្មណ៍តក់ស្លុតទន់ដៃទន់ជើង មិនធ្លាប់ជួប

ភ្នាក់ងារយកព័ត៌មានរបស់កាសែត BBC ដែលរស់នៅក្នុងទីក្រុងបាងកក អ្នកនាង Bui Thu បានប្រាប់ឲ្យដឹងថា ខណអ្នកនាងកំពុងចម្អិនម្ហូបនៅផ្ទះ ស្រាប់តែគ្រោះរញ្ជួយដី កើតឡើងយ៉ាងខ្លាំងតែម្ដង។

នាង​ បាននិយាយ​ថា​ ខ្ញុំ​ភ័យ​ណាស់ ខ្ញុំ​ភ័យ​ស្លន់ស្លោ​ខ្លាំង​ណាស់​។ ភ្លាមៗ រូបនាង មិនដឹងថាមានអ្វីកើតឡើងនោះទេ ព្រោះវាមិនធ្លាប់កើតមានឡើយ។

នាង បន្តថា ភ្លាមៗ មានស្នាមប្រេះនៅលើជញ្ជាំង ហើយទឹកហូរចេញពីអាងហែលទឹក ហើយមនុស្សកក្បែរនោះ ស្រែកភ័យយ៉ាងខ្លាំង។

នាង កត់សម្គាល់ថា អគារក្នុងទីក្រុងបាងកក គឺសាងសង់ដែលមិនបានគិតដល់គ្រោះរញ្ជួយដីទេ ដូច្នេះអាចនឹងទំហំនៃការខូចខាតគឺធ្ងន់ធ្ងរ ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment