គ្រោះរញ្ជួយដីនៅថៃ កើតឡើងភ្លាមៗសម្បីអាជ្ញាធរ ក៏មិនបានដឹងមុនដែរ

យោងតាម អ្នកស្ថិតក្នុងហេតុការណ៍នេះ លើកឡើងថា រូបគេ កំពុងនៅ​ក្នុង​ការិយាល័យ​ ម៉ោង​ប្រហែល ១ និង ៣០ នាទីថ្ងៃត្រង់ ស្រាប់តែមាន​អារម្មណ៍​ថា​ញ័រ។

ស្លានភាពអគារទាំងមូល ចាប់ផ្ដើមយោក បង្អួចញ័រ ហើយមនុស្សក្នុងនោះ ក៏នាំគ្នាប្រញាប់ចុះមកក្រោម ដើម្បីជម្លៀសចេញពីអគារ ភ្លាមៗ។

ខណគ្រោះមហន្តរាយនេះ មិនមានការព្រមានណាមួយមុនកើតឡើងឡើយ ស្របពេលទទួលរបាយការណ៍ថា មានគ្រោះរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ នៅប្រទេសមីយ៉ាន់ម៉ា ក្បែរខាង។

របាយការណ៍ នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​ពី​អ្នក​ស្លាប់​ និង​របួស​នៅ​ឡើយ​ទេ។

មកទល់ពេលនេះ អាជ្ញាធរថៃ កំពុងចាត់វិធានការណ៍បឋម ដើម្បីទប់ស្កាត់ គ្រោះមហន្តរាយដែលកើតឡើងមិននឹកស្មានដល់នេះ ។

គួរបញ្ជាក់ថា គ្រោះរញ្ជួយដីនៅថៃ គឺមានកម្រិតរំញ័រ ៧.៧ រ៉ិចទ័រ ដែលគេសន្និដ្ឋានថា ទទួលរងឥទ្ធិពលមកពីមីយ៉ាន់ម៉ា ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment