ក្រុមជម្រើសជាតិអាហ្សង់ទីន បានក្លាយជាប្រទេសទី៤ បន្ទាប់ពី ជប៉ុន, អ៊ីរ៉ង់ និង នូវែលសេឡង់ ដែលបានកក់កៅអីទៅប្រកួត World Cup 2026 ជុំចុងក្រោយ បន្ទាប់ពីយកឈ្នះប្រេស៊ីល ៤-១ មុននេះ។
ក្រោយឈ្នះប្រេស៊ីល ក្រុមជម្រើសជាតិអាហ្សង់ទីន បន្តកាន់កាប់កំពូលតារាងក្នុងតំបន់អាមេរិកឡាទីន ដោយមាន ៣១ ពិន្ទុពី ១៤ ប្រកួត។ ពិន្ទុនេះល្មមគ្រប់គ្រាន់ឲ្យអាហ្សង់ទីន កក់កៅអីទៅប្រកួត World Cup 2026 ៕
