ចិន​ ឲ្យ​អឺរ៉ុប​ឈប់ចេះដឹង​រឿងសមុទ្រ​ចិន​ខាង​ត្បូង ហើយព្រមានហ្វីលីពីន កុំអាងកម្លាំងខាងក្រៅ

ស្ថានទូតចិនប្រចាំប្រទេសហ្វីលីពីន បានជំរុញឱ្យសហភាពអឺរ៉ុបបញ្ឈប់ការបង្កបញ្ហា នៅសមុទ្រចិនខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះ ហើយព្រមានហ្វីលីពីន អំពីការពឹងផ្អែកលើកងកម្លាំងខាងក្រៅ ដើម្បីដោះស្រាយជម្លោះនៅក្នុងផ្លូវទឹក។

អ្នកនាំពាក្យស្ថានទូត បានធ្វើអត្ថាធិប្បាយបន្ទាប់ពីប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបលោក Kaja Kallas បានទៅបំពេញទស្សនកិច្ចនៅរដ្ឋធានីហ្វីលីពីន និងសម្តែងការព្រួយបារម្ភចំពោះសកម្មភាពរបស់ប្រទេសចិន នៅក្នុងផ្លូវទឹកដ៏មមាញឹក ជាកន្លែងដែលការទាមទាររបស់វាត្រួតលើគ្នានៃប្រជាជាតិអាស៊ីអាគ្នេយ៍មួយចំនួន។

អ្នកនាំពាក្យរូបនេះ បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍នៅលើគេហទំព័រស្ថានទូតដោយកត់សម្គាល់ថា ប្លុក EU មិនមានសិទ្ធិជ្រៀតជ្រែកឡើយ ដោយបន្ថែមថា យើងជំរុញឱ្យ EU គោរពយ៉ាងពិតប្រាកដនូវអធិបតេយ្យភាពដែនដី និងសិទ្ធិ និងផលប្រយោជន៍ដែនសមុទ្ររបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង ហើយបញ្ឈប់ការបង្កបញ្ហា។

លើសពីនេះអ្នកនាំពាក្យ ក៏បានជំរុញឲ្យក្រុងម៉ានីលគួរតែត្រលប់ទៅការសន្ទនា និងការពិគ្រោះយោបល់ដើម្បីគ្រប់គ្រងភាពខុសគ្នាជាមួយប្រទេសចិន ជាជាងការការពឹងផ្អែកលើកម្លាំងខាងក្រៅ ដើម្បីដោះស្រាយជម្លោះសមុទ្រចិនខាងត្បូង ផងដែរ៕

ដោយ៖ ពេជ្រ                        

Written by 

Related posts

Leave a Comment