មន្ទីរបញ្ចកោណ៖ រុស្ស៊ី ធន់ស្វិតនឹងសង្គ្រាមជាងអ៊ុយក្រែន ឆ្ងាយណាស់

នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិ លោកឧត្តមសេនីយ៍ឯក Jeffrey Kruse បាននិយាយថា កងទ័ពរុស្ស៊ី អាចរក្សាស្ថេរភាពប្រតិបត្តិការក្នុងកម្រិតខ្ពស់ និងយូរជាងកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសអ៊ុយក្រែន សម្រាប់បច្ចុប្បន្ននេះ។

នៅពេលត្រូវបានសួរថាតើរុស្ស៊ី អាចរក្សាល្បឿនប្រតិបត្តិការខ្ពស់បច្ចុប្បន្នរបស់ខ្លួនក្នុងរយៈពេលយូរ ឬយ៉ាងណានោះ លោក Kruse ឆ្លើយថា ខ្ញុំគិតថាការវាយតម្លៃរបស់យើងតាមទស្សនៈវិស័យយោធាគឺថា រុស្ស៊ី មានសមត្ថភាពទប់ទល់យុទ្ធនាការរបស់ខ្លួនយូរជាងទីក្រុងគៀវ មិនទាន់ថមថយនៅឡើយ។

ឧត្តមសេនីយ៍អាមេរិករូបនេះ បានបន្ថែមថា ឥឡូវនេះ ខ្ញុំជឿថា ប្រសិនបើសង្គ្រាមនេះ នឹងបន្តលើសពីឆ្នាំនេះទៀត ភាគីទាំងពីរនឹងមានបញ្ហាប្រឈមដ៏សំខាន់មួយក្នុងការរក្សាមូលដ្ឋានឧស្សាហកម្មការពារជាតិរបស់ពួកគេ ក៏ដូចជាពេលវេលាប្រតិបត្តិការរបស់ពួកគេឱ្យបានយូរជាងឆ្នាំនេះ ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment