​អគ្គីភ័យបានលេបត្របាក់កុដិលោក១ខ្នងអស់ទាំងស្រុង រួមទាំងទ្រព្យសម្បត្តិមួយចំនួនធំ នៅស្រុកវើនសៃ

ខេត្តរតនគីរី÷ កុដិលោក១ខ្នងនៅស្រុកវើនសៃត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុង រួមទាំងទ្រព្យសម្បត្តិអស់មួយចំនួនធំ ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់លោកសង្ឃនោះឡើយ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង០០នាទីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ កុដិលោក១ខ្នងស្ថិតក្នុងភូមិប៉ុង ឃុំប៉ុង ស្រុកវើនសៃ ខេត្តរតនគិរី។

លោក ភិន ឡយ អធិការនគរបាលស្រុកវើនសៃ បានឲ្យដឹងថាលោកសង្ឃ១អង្គនៅក្នុងវត្តនិងគណៈកម្មការអាចារ្យវត្តបានពុទ្ធដីកាថា ដោយលោកសង្ឃ១អង្គបានដុតទៀនរួចហើយក៏បានចុះមកក្រោមកុដិមួយសន្ទុះក្រោយមក ក៏បានឃើញអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ក៏នាំគ្នារត់ទៅពន្លត់ប៉ុន្តែពន្លត់មិនរលត់ខណ:ដោយសារភ្លើងឆាបឆេះខ្លាំងពេក។

លោកអធិការស្រុកវើនសៃ បានបញ្ជាក់ថា កុដិលោក១ខ្នងដែលឆាបឆេះនេះមានទំហ៊ំ ៧ម៉ែត្រ គុណ ៨ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ក្រាលក្តារ បាំងក្តារ បន្ទាប់មករថយន្តពន្លត់អគ្គីភ័យបានចុះទៅធ្វើការអន្តរាគមន៍ពន្លត់ភ្លើងប្រើប្រាស់រថយន្តបាញ់ទឹក១គ្រឿង ប៉ុន្តែជាអកុសលភ្លើងបានឆេះខ្លាំងពេកមិនអាចជួយអន្តរាគមន៍បានទេ។

សម្ភារដែលខូចខាតរួមមាន: ១-ព្រះធ្វើអំពីស្ពាន់ចំនួន១អង្គ(តូច)។  ២-កង្ហារចំនួន៤។ ៣- សញ្ញាបត្របឋមភូមិ១សន្លឹក។ ៤-សញ្ញាបត្រទុតិយភូមិ១សន្លឹក។

៥-ពូកចំនួន៤។

៦- ស្បង់ចីវរ២០ឈុត។ ៧-លុយខ្មែរចំនួន១០ម៉ឺនរៀល។ ៨-ចានចំនួន១០០។

៩-ឆ្នាំងដាំបាយអគ្គិសនីចំនួន ២គ្រឿង។

១០-ឆ្នាំងដាំស្លចំនួន១០។  ១១-កន្ទេលចំនួន១៥។ ១២-អង្ករ១បេ។

១៣-ខ្នើយចំនួន២៥។ ១៤-ម៉ាស៊ីនអ៊ីកូកាត់ឈើចំនួន១គ្រឿង។ ១៥-ស៊ីម៉ង់១តោន។  ១៦-ធុងបាសចំនួន២។

១៧-អំភ្លីចំនួន២គ្រឿង។ ១៨-ទូរសព្ទចំនួន ១គ្រឿង។

១៩- បាតលោកចំនួន៣។

និង២០-ទូដាក់សៀវភៅចំនួន១ និងរួមទាំងសម្ភារមួយចំនួនទៀត៕

Written by 

Related posts

Leave a Comment