ក្រុមសេះបង្កង់ Juventus បានសម្រេចចែកផ្លូវការជាមួយលោក Thiago Motta ហើយ ក្រោយពេលផ្តល់ការទុកចិត្តតែងតាំងដឹកនាំត្រឹមតែ ៩ខែមកនេះ។
យោងតាមក្លិបបានឲ្យដឹងថាមុនឈានដល់ការដកតួនាទីធំនេះដែរ បន្ទាប់ពីបុរសវ័យ ៤២ឆ្នាំរូវនេះ បានដឹកនាំសេះបង្កង់ Juventus អតីតជើងឯកលីគ Serie A ៣៦រដូវកាលឈរនៅលេខ៥ ជាបណ្តោះអាសន្ន ពោលគឺនៅក្រៅតំបន់កៅអីលេងពានអឺរ៉ុប UEFA Champions League តែ ១ពិន្ទុប៉ុណ្ណោះ។
ជាមួយគ្នានោះដែរក្លិបបានដាក់អ្នកចាត់ការថ្មីសញ្ជាតិក្រូអាត លោក Igor Tudor ចូលដឹកនាំបន្តភ្លាមៗផងដែរ៕
