​អាជ្ញាធរបញ្ជាក់ថា ការផ្ទុះនៅសង្កាត់ប្រាសាទ ក្រុងបាវិត ជាករណីផ្ទុះផាវនិងកាំជ្រួចស្តុកទុក

អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន បានចេញសេចក្តីប្រកាសព័ត៎មានដោយបញ្ជាក់ថា ការផ្ទុះនៅនៅផ្ទះឈ្មោះ អ៊ុក ពិសី អាយុ ៤៣ ឆ្នាំ ដែលមានសមាជិកគ្រួសារសរុបចំនួន ៥ នាក់ អាស័យដ្ឋាននៅភូមិកណ្តាល សង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង ដែលកើតហេតុកាលពីវេលាម៉ោង ១៤,១០ នាទី រសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ គឺបណ្តាលមកពីផ្ទុះផាវ និងកាំជ្រួច ដែលបានស្តុកក្នុងផ្ទះកើតហេតុ។ ករណីនេះមិនបង្កឲ្យមានអ្នករងរបួសស្នាមដល់មនុស្សនោះទេ៕

Written by 

Related posts

Leave a Comment