ក្រសួងការបរទេសស៊ីរី បានឲ្យដឹងថា រដ្ឋាភិបាលក្រុងដាម៉ាស មានសិទ្ធិប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ ដើម្បីការពារទឹកដី និងប្រជាជនពីការគំរាមកំហែងរបស់ប្រទេសអ៊ីស្រាអែល ដោយអនុលោមតាមច្បាប់អន្តរជាតិ។

យោងតាមក្រសួងដដែល បានបង្ហោះលើ Telegram ថា ស៊ីរី ថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារនាពេលថ្មីៗនេះរបស់អ៊ីស្រាអែលមកលើទឹកដីខ្លួន។ ទីក្រុងដាម៉ាស ចាត់ទុកសកម្មភាពឈ្លានពានបែបនេះថាជាការរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងដំណោះស្រាយពាក់ព័ន្ធរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ សកម្មភាពបែបនេះគំរាមកំហែងដោយផ្ទាល់ដល់សន្តិភាព និងសន្តិសុខក្នុងតំបន់។ ស៊ីរីទទូចលើសិទ្ធិរំលោភបំពាន និងសិទ្ធិស្របច្បាប់អន្តរជាតិរបស់ខ្លួន ដើម្បីការពារប្រជាជនដោយច្បាប់អន្តរជាតិ។

ទីភ្នាក់ងារសារព័ត៌មាន SANA រាយការណ៍ថា ជនជាតិស៊ីរីម្នាក់ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការរបស់កងកម្លាំងប្រតិបត្តិការពិសេសរបស់អ៊ីស្រាអែលនៅក្នុងសង្កាត់ Taranja ចម្ងាយប្រហែល ៦០ គីឡូម៉ែត្រពីទីក្រុងដាម៉ាសភាគខាងត្បូង។
ភ្នាក់ងារនេះ បានឲ្យដឹងថា យោធាអ៊ីស្រាអែល បើកការបាញ់ប្រហារលើអគារលំនៅដ្ឋាន ដោយសម្លាប់មនុស្សម្នាក់ និងជាច្រើននាក់ទៀតរងរបួស៕

ដោយ៖ ពេជ្រ