ក្រុមជម្រើសជាតិកម្ពុជា កំពុងតែបុកហ្វឹកហាត់យ៉ាងខ្លាំង ដើម្បីត្រៀមប្រកួតមិត្តភាពអន្តេរជាតិជាមួយក្រុមជម្រើសជាតិអារូបា នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ស្អែកនេះនាពហុកីឡដ្ឋានជាតីអូឡាំពិក បន្ទា់ពីចាញ់ម្ចាស់ផ្ទះវៀតណាម ២-១។
ទោះអារូបា ទើបតែចាញ់ក្រុមបាល់ទាត់វិសាខា ៣-១ កាលពីពេលថ្មីៗនេះក្ដី តែលោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានថ្លែងប្រាប់ក្នុងអំឡុងពេលហ្វឹកហាត់ថា ដូចអ្នកទាំងអស់គ្នាដឹងហើយថា អារូបាជាក្រុមមួយដែលយើងមិនសូវស្គាល់ ហើយយើងមិនសូវបានដឹងពីការប្រកួតរបស់ពួកគេ ហើយលោកគិតថា ការប្រកួតនេះនឹងលំបាកសម្រាប់ក្រុមគោព្រៃកម្ពុជាផងដែរ៕
