លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ  ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២៥ និងការសាងសង់អគារចំនួន០២ទីតាំង

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការងារ ដល់លោក លោកស្រី ដែលសមាជិក សមាជិការ មកពីតាមមន្ទីរ អង្គភាព ស្ថាប័ន ពាក់ព័ន្ធជាច្រើនរូប នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក ឃ្លោក ណួយ អភិបាលរងខេត្តបន្ទាយមានជ័យ លោក លោកស្រី ប្រធាន អនុប្រធាន សមាគមអតីតយុទ្ធជនកម្ពុជា ក្រុង/ស្រុកទាំង៩ និងលោក លោកស្រី មកពីបណ្តាមន្ទីរ ស្ថាប័នពាក់ព័ន្ធជុំវិញខេត្តជាច្រើនរូប។
កិច្ចប្រជុំនេះផ្តោតសំខាន់ពិភាក្សាលើរបៀបវរះចំនួនពីរ ១-ផ្សព្វផ្សាយទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២៥ និង២-ការសាងសង់អគាររដ្ឋបាលចំនួន២ទីតាំង រួមមាន-អគារស្នាក់ការនៅមជ្ឈមណ្ឌលតេជោសនិ្តភាព(ដីការ៉េពីរ), -អគារឃ្លាំងសម្រាប់ផ្គត់ផ្គង់សម្ភារះ នៅទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត៕

Written by 

Related posts

Leave a Comment