លោក Kim Sang Sik គ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាម បានថ្លែងក្នុងសន្និសិទសារព័ត៌មានក្រោយចប់ការប្រកួតមិត្តភាពជាមួយក្រុមគោព្រៃកម្ពុជាថា«នៅវគ្គទី ១ យើងមានភាពស្មើគ្នាល្អសម្រាប់បញ្ជីឈ្មោះដំបូង ហើយកីឡាករក៏លេងដូចអ្វីដែលយើងបានរៀបចំដែរ។
គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូងរូបនេះ បន្តថា ប៉ុន្តែនៅវគ្គទី ២ យើងមានបញ្ហាមួយចំនួនគឺការបម្លាស់ទី និងការផ្លាស់ប្តូរតួនាទីកីឡាករ ដូច្នេះវាមិនដូចអ្វីដែលយើងចង់បាននោះទេ ហើយក៏ជាហេតុធ្វើឲ្យកម្ពុជាមានឳកាសរកគ្រាប់បាល់បានផងដែរ។ និយាយដោយស្មោះត្រង់ទៅខ្ញុំមិនសប្បាយចិត្តជាមួយនឹងលទ្ធផលនោះទេ។»
សូមជម្រាបថា ក្រុមជម្រើសជាតិវៀតណាម បានយកឈ្នះក្រុមជម្រើសជាតិកម្ពុជា ក្នុងលទ្ធផល ២-១ នៃការប្រកួតមិត្តភាពអន្តរជាតិ កាលពីយប់មិញ នៅ កីឡដ្ឋាន Gò Đậu, ខេត្ត Binh Duong ប្រទេសវៀតណាម៕
