​លោកគ្រូ​ Koji ៖ យើង​ធ្វើ​មិន​សូវ​បាន​ល្អ​ទេ នៅ​វគ្គ​ទី១ ជាពិសេស​តំបន់​បម្រើ

ថ្លែងក្នុងសន្និសិទសារព័ត៌មានក្រោយចប់ការប្រកួតមិត្តភាពជាមួយវៀតណាម លោក​​ Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ​បាន​និយាយ​​​ថា​ “​កីឡាករ​កម្ពុជា​យើង​ធ្វើ​បាន​ល្អ​នៅ​វគ្គ​ទី២ ប៉ុន្តែ​បើសិនជា​ធៀប​ទៅ​នឹង​វៀតណាម​ គឺ​ខាង​វៀតណាម​គេ​ធ្វើ​បាន​ល្អ​ជាង​ ដោយ​វៀតណាម​លេង​ដោយ​ប្រុង​ប្រយត្ន​ បើ​លទ្ធផល​វិញ​ខ្ញុំ​មិន​សូវ​ជា​ពេញ​ចិត្ត​ ប៉ុន្តែ​ការ​បង្ហាញ​ខ្លួន​របស់​កីឡាករ​កម្ពុជា​យើង​គឺ​មិន​អន់​នោះ​ទេ​។

គ្រូបង្វឹកសញ្ជាតិជប៉ុនរូបនេះបានបន្តថា ចំណែក​នៅ​វគ្គ​ទី១ យើង​ធ្វើ​មិន​សូវ​បាន​ល្អ​ទេ​ មិន​សូវ​មាន​បាល់​លេង​ ជា​ពិសេស​តំបន់​បម្រើ​ ត្រង់​ចំណុច​នេះ​ខ្ញុំ​និង​យក​ទៅ​កែ​លម្អ​ ពិភាក្សា​ជាមួយ​កីឡា​ករ​នៅ​ចំណុច​ខ្វះខាត​”។

សូមជម្រាបថា ក្រុមជម្រើសជាតិវៀតណាម បាន​យក​ឈ្នះក្រុម​ជម្រើសជាតិ​កម្ពុជា ក្នុងលទ្ធផល ២-១ នៃការប្រកួតមិត្តភាព​អន្តរជាតិ ​កាលពីយប់មិញ នៅ កីឡដ្ឋាន​ Gò Đậu, ខេត្ត Binh Duong ប្រទេសវៀតណាម៕

Written by 

Related posts

Leave a Comment