កីឡាករ-កីឡាការនី៥រូប នឹងចូលរួមព្រឹត្តិការណ៍​គុនខ្មែរអន្តរជាតិនៅអាមេរិកជាលើកទី២នាចុងខែនេះ

កំពូលកីឡាករ កីឡាការនី ​៥រូបរួមមាន ពេជ្រ សម្បត្តិ ឡៅ ចន្ទ្រា លន បញ្ញា ឡៅ ចិត្រា និងអេ យ៉ានុត បានត្រៀមខ្លួនរួចជាស្រេច​នៅក្នុងដំណើរចូលរួមព្រឹត្តិការណ៍គ្រុឌគុនខ្មែរអន្តរជាតិ KRUD KUN KHMER TO USA 2 នៅទីក្រុងតាកូម៉ា រដ្ឋវ៉ាស៊ីនតោន។

ការប្រកួតនេះនឹងធ្វើឡើងនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ដែលត្រូវនឹងថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង៧ ព្រឹកនៅកម្ពុជា ជាមួយការផ្សាយផ្ទាល់ពិសេសពីកញ្ចាក់ទូរទស្សន៍ BTV News និង ផេកផ្លួវការរបស់ Krud Energy, Krud Beer, V-Active Sport, Krud Kun Khmer និងBTV News ផងដែរ៕

Written by 

Related posts

Leave a Comment