យន្តហោះគ្មានមនុស្សបើក បុកឧទ្ធម្ភាគចក្រចតចោលខ្ទេចទាំងស្រុង នៅកូរ៉េខាងត្បូង

កងទ័ព រាយការណ៍ថា យន្តហោះគ្មានមនុស្សបើកយោធា បានបុកជាមួយឧទ្ធម្ភាគចក្រដែលចតចោលនៅមូលដ្ឋានទ័ពអាកាសមួយនៅភាគខាងជើងនៃទីក្រុងសេអ៊ូល នៅថ្ងៃចន្ទនេះ ប៉ុន្តែមិនមានរបាយការណ៍ថាមានអ្នកស្លាប់ និងរបួស នោះទេ។

យោងតាមប្រភពពីកងទ័ព បានឱ្យដឹងថា ការប៉ះទង្គិចគ្នា កើតឡើងនៅពេលដែលយន្តហោះគ្មានមនុស្សបើកកំពុងចុះចតនៅឯមូលដ្ឋានទ័ពអាកាសក្នុងទីក្រុង Yangju នៅម៉ោងប្រហែល ១ រសៀល ដោយបង្កឱ្យមានភ្លើងឆេះ។

ខណភ្លាមៗ អណ្តាតភ្លើង ត្រូវបានក្រុមអ្នកជួយសង្គ្រោះ ពន្លត់ ដោយប្រើរយៈពេលប្រហែល ២០ នាទី។

មន្ត្រីយោធាម្នាក់ បញ្ជាក់ថា មិនមាននរណាម្នាក់រងរបួសនោះទេ ប៉ុន្តែឧទ្ធម្ភាគចក្រ ត្រូវបានបំផ្លាញទាំងស្រុង ។

កងទ័ព​ បាន​នឹងកំពុងបើក​ការ​ស៊ើបអង្កេត​រក​មូលហេតុ​ពិតប្រាកដ​នៃ​ឧបទ្ទវហេតុនេះ ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment