លោក Enzo Maresca អ្នកចាត់ការទូទៅ Chelsea បានបង្ហើបថា ខ្សែប្រយុទ្ធ Cole Palmer ប្រហែលអវត្តមាន ពេលក្រុមជម្រើសជាតិអង់គ្លេសលេងជម្រុះ World Cup 2026 ទល់នឹងអាល់បានី និងឡាត់វី ដោយសារបញ្ហារបួសសាច់ដុំ។
កីឡាករវ័យ ២២ឆ្នាំរូបនេះ បានទទួលរងរបួសសាច់ដុំនាពេលអំឡុងហ្វឹកហាត់ជុំគ្នា ត្រៀមប្រកួតទល់នឹងកាំភ្លើងធំ Arsenal ដែលពួកគេបានចាញ់ ១ទល់នឹង០ នាយប់មិញក្នុងលីគ Premier League សប្តាហ៍ទី២៩ ដែល Palmer បានអវត្តមាន។
ជាមួយគ្នានោះ ខ្សែមប្រើ Morgan Gibbs-White មកពីក្លិប Nottingham Forest ក៏ត្រូវបានបញ្ចូលឈ្មោះទៅក្នុងក្រុមតោ៣ អង់គ្លេសរួចរាល់ផងដែរនាល្ងាចថ្ងៃអាទិត្យម្សិលមិញ៕
