ផ្ទុះ​បំពង់ឧស្ម័នក្នុងការ​ដ្ឋាន​សំណង់​របួស​ ៨​នាក់​ នៅជប៉ុន

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ពីការផ្ទុះមួយកើតឡើងនៅការដ្ឋានសំណង់មួយកន្លែងក្នុងសង្កាត់ Edogawa ទីក្រុងតូក្យូ កាលពីព្រឹកថ្ងៃអង្គារ ដែលបណ្តាលឲ្យមនុស្ស ៨ នាក់រងរបួស។

យោងតាមនាយកដ្ឋានពន្លត់អគ្គីភ័យក្រុងតូក្យូ បានឲ្យដឹងថា មានសំឡេងផ្ទុះ នៅម៉ោងប្រហែល ៩ និង ៣០នាទីព្រឹក (ព្រឹកម៉ោងក្នុងស្រុក) ចេញពីការដ្ឋានសំណង់កើតហេតុ។

មនុស្ស​សរុប ៨ នាក់ រួម​ទាំង​កម្មករ​សំណង់ និង​អ្នក​រស់នៅ​ក្បែរ​នោះ​ បាន​រង​របួស។ បើ​តាម​សេចក្តី​រាយការណ៍​ មិនមានអ្នករងរបួសធ្ងន់ធ្ងរនោះទេ ។

នាយកដ្ឋានប៉ូលីសទីក្រុងតូក្យូ បានបញ្ជាក់ថា ការងារសាងសង់កំពុងដំណើរការដើម្បីចាក់គ្រឹះសម្រាប់អគារខុនដូថ្មីនៅកន្លែងនោះ  ខណក្រោយកើតហេតុគេរកឃើញមានបំពង់ឧស្ម័នរងការខូចខាត។

ទោះជាយ៉ាងណា អាជ្ញាធរ​ កំពុង​បន្ត​ស្រាវជ្រាវ​រក​មូលហេតុ និង​ព័ត៌មាន​លម្អិត​នៃ​ហេតុការណ៍​នេះ​បន្ថែមទៀត៕

ដោយ៖ ពេជ្រ                 

Written by 

Related posts

Leave a Comment