ប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្ហើប នៅថ្ងៃចន្ទនេះ ពីជំនួបជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅថ្ងៃទី ១៨ ខែមីនា ស្អែកនេះ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Trump បាននិយាយថា ខ្ញុំនឹងជួបពិភាក្សា ជាមួយ Putin ថ្ងៃស្អែក ហើយការងារជាច្រើននឹងសម្រេច ចុងសប្ដាហ៍នេះ។
គួរបញ្ជាក់ថា ជំនួបរវាងមេដឹកនាំទាំង ២ នឹងជាកិច្ចប្រជុំដ៏មានសក្ដានុពល និងគួរឲ្យចាប់អារម្មណ៍មួយ សម្រាប់ពិភពលោកដែល កំពុងតាមដាន៕

ដោយ៖ ពេជ្រ