ប្រភព NHK បានឲ្យដឹងថា បុរសម្នាក់ដែលត្រូវបានចាប់ខ្លួនពីបទសង្ស័យសម្លាប់អ្នកផ្សាយបន្តផ្ទាល់នៅផ្លូវតូក្យូបានឆ្លើយប្រាប់ប៉ូលីសថាគាត់បានខ្ចីប្រាក់ពីសេវាកម្មហិរញ្ញវត្ថុអ្នកប្រើប្រាស់យ៉ាងហោចណាស់មួយដើម្បីខ្ចីទៅជនរងគ្រោះ ប៉ុន្តែនាងមិនបានសងគាត់វិញទេ។

ក្រុមមន្ត្រីបានឃាត់ខ្លួនជនសង្ស័យ Takano Kenichi កាលពីថ្ងៃអង្គារ នៅឯកន្លែងកើតហេតុនៃការវាយប្រហារដោយចាក់សម្លាប់ ដែលបានឆក់យកជីវិតរបស់នាង Sato Airi អាយុ ២២ ឆ្នាំជាអ្នករស់នៅទីក្រុង Tama នៃទីក្រុងតូក្យូ។ សមត្ថកិច្ចបានចាប់ខ្លួនគាត់ដោយសង្ស័យពីបទប៉ុនប៉ងមនុស្សឃាត ប៉ុន្តែឥឡូវចាត់ទុកគាត់ជាជនសង្ស័យឃាតកម្ម។
លោក Takano ត្រូវបានគេចោទប្រកាន់ថាបានប្រើកាំបិតដើម្បីចាក់ជនរងគ្រោះរាប់សិបដងខណៈពេលដែលនាងកំពុងផ្សាយផ្ទាល់វីដេអូនៅក្នុងតំបន់ Takadanobaba នៃ Shinjuku Ward ។
ប៉ូលីសនិយាយថា Takano បដិសេធថាមិនមានចេតនាសម្លាប់ស្ត្រីនោះទេ។ ពួកគេបានដកស្រង់សម្ដីគាត់ថា ជនរងគ្រោះបានខ្ចីប្រាក់ពីSato ជាង ២ លានយ៉េន ឬប្រហែល ១៣.៥០០ ដុល្លារ ដើម្បីរ៉ាប់រងថ្លៃទូរសព្ទរបស់នាងនិងការចំណាយផ្សេងៗ ប៉ុន្តែមិនបានសងគាត់វិញទេ។

សមត្ថកិច្ចបានបន្តថា ជនសង្ស័យបានប្រាប់ពួកគេថា ជនរងគ្រោះក៏បានសុំខ្ចីគេដើម្បីជួយចំណាយលើការរស់នៅរបស់សាច់ញាតិថែមទៀត។
សមត្ថកិច្ចបានឲ្យដឹងថា កាលពីខែមករាឆ្នាំមុន ជនសង្ស័យបានទៅទីស្នាក់ការប៉ូលីសនៅជិតផ្ទះក្នុងខេត្ត Tochigi ភាគខាងជើងនៃទីក្រុងតូក្យូ ដើម្បីរាយការណ៍ពីបំណុលដែលជនរងគ្រោះមិនទាន់បានបង់សង។ ប៉ូលិសនិយាយថា ជនដៃដល់ទំនងជាមានការអន់ចិត្តចំពោះជនរងគ្រោះជុំវិញបញ្ហាលុយកាក់ដែលជំពាក់ ទើបឈានដល់ការធ្វើឃាតបែបនេះ៕

ដោយ៖ ពេជ្រ