គ្រូ​វៀតណាម៖ ការ​ប្រកួត​មិត្តភាព​ជាមួយ​​​កម្ពុជា​ គឺជា​ការ​ប្រកួត​មួយ​ដ៏​ល្អ​សម្រាប់​ក្រុម​

យោងតាមផេកផ្លូវការរបស់សហព័ន្ធបាល់ទាត់ប្រទេសវៀតណាមបានបង្ហោះសារមួយ ដោយចាត់ទុកការប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិកម្ពុជា គឺជាធ្វើសេត្តកីឡាកដ៏ស័ក្កសម​មួយសម្រាប់ប្រទេសវៀតណាម ដើម្បីវាយតម្លៃ​គុណភាព​​ខ្សែ​ប្រយុទ្ធ ខ្សែ​បម្រើ និងខ្សែ​ការពារ​របស់ក្រុម​​ខ្លួន ខណៈបច្ចុប្បន្ននេះកម្ពុជា សំបូរទៅដោយកីឡាករមានគុណភាព។

ចំណែកគ្រូបង្វឹក​ក្រុម​ជម្រើស​ជាតិ​វៀតណាម​លោក​ Kim​ Sang Sik ជនជាតិ​កូរ៉េ​ខាងត្បូង​ ក៏បាន​និយាយ​ថា​ ការ​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា​   គឺជា​ការ​ប្រកួត​មួយ​ដ៏​ល្អ​សម្រាប់​ក្រុម​ជម្រើស​ជាតិ​វៀតណាម​  ពីព្រោះ​ខាង​កម្ពុជា​ មាន​កីឡាករ​ល្អ​ៗ​គុណភាព​ច្រើន​នៅតំបន់​ការពារ​ បម្រើ​ និង​ប្រយុទ្ធ​ ឧទាហរណ៍​ដូចជា​កីឡាករ​ យូឌៃ​ គឺជា​ខ្សែ​បម្រើ​ដ៏​កម្រ​មួយ​រូប​ដែល​មាន​គុណភាព​នៅ​ក្នុង​តំបន់​អាស៊ាន​យើង​ ហើយ​កីឡាករ​ ឃូលីបាលី ជា​ខ្សែ​ប្រយុទ្ធ​ជួរ​មុខ​គ្រោះ​ថ្នាក់​ និង​កីឡាករ​ សៀង​ ចន្ធា​ ជាដើម។

សូមជម្រាបថា ក្រុមជម្រើសជាតិវៀតណាម និងប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមគោព្រៃកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នៅកីទ្បដ្ឋាន Go Dau Stadium   ប្រទេស​វៀតណាម​ វេលាម៉ោង៧៖៣០នាទីយប់។ ហើយតាមគម្រោងក្រុមគោព្រៃកម្ពុជា នឹងធ្វើដំណើរទៅប្រទេសវៀតណាមថ្ងៃទី១៧ ខែមីនា៕

Written by 

Related posts

Leave a Comment