ប៉ូលិស សម្រេចព្យួរដីកាចាប់ខ្លួនលោក Yoon ដោយសារមានការរារាំងពីយោធា

ការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ (CIO) បានសម្រេចព្យួរដោយគ្មានកំណត់នូវការអនុវត្តដីកាចាប់ខ្លួនពាក់ព័ន្ធនឹងការចោទប្រកាន់លោកប្រធានាធិបតី Yoon Suk Yeol ។ នេះបើយោងតាមទីភ្នាក់ងារ News1 បានរាយការណ៍ នៅថ្ងៃសុក្រនេះ ។

ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap បានរាយការណ៍ពីការចុះទៅដល់អគារលនៅដ្ឋានរបស់ប្រធានាធិបតី ដោយមន្ត្រីប៉ូលិស ដើម្បីអនុវត្តន៍ដីកាចាប់ខ្លួនលោក Yoon ប៉ុន្តែមានការរារាំងពីកម្លាំងយោធាកូរ៉េខាងត្បូង។  

ទន្ទឹមនោះ ការិយាល័យស៊ើបអង្កេតអំពើពុករលួយ កំពុងពិនិត្យមើលស្ថានភាពនៃការប្រកាសច្បាប់អាជ្ញាសឹកដោយប្រធានាធិបតីដែលត្រូវបានចោទប្រកាន់ពីបទបះបោរ បន្ទាប់ពីការផ្លាស់ប្តូរនេះ។

 ក្រុម CIO បាន​ដាក់​ដីកា​ឃុំ​ខ្លួនចូលជាធរមាន ​នៅ​ថ្ងៃ​ទី ៣០ ខែ​ធ្នូ មួយ​ថ្ងៃ​បន្ទាប់​ពីលោក Yoon Suk Yeol គេចវេសន៍មិនបង្ហាញខ្លួនក្នុងសវនាការជាលើកទី ៣ ជាប់ៗគ្នា ។

គួរបញ្ជាក់ថា ច្បាប់កូរ៉េខាងត្បូងអនុញ្ញាតឱ្យកាត់ទោសប្រធានាធិបតីដែលកំពុងកាន់អំណាច ក្នុងករណីក្បត់ជាតិ ឬការបះបោរ ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment