យោងតាមចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកជាច្រើនបានឲ្យដឹងថា បញ្ជីឈ្មោះក្រុមជម្រើសជាតិកម្ពុជាឈុតធំ អាចនឹងចេញនៅថ្ងៃនេះបន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រកាសតែងតាំងលោក Koji Gyotoku ជាគ្រូបង្គោលថ្មីពេញសិទ្ធ ក្រោមកិច្ចសន្យារយៈពេល១ឆ្នាំ។
ការប្រកាបញ្ជីឈ្មោះ ក្រុមជម្រើសជាតិកម្ពុជា គឺដើម្បីប្រមូលផ្តុំត្រៀមការប្រកួតមិត្តភាពអន្តរជាតិទល់នឹងវៀតណា នៅថ្ងៃទី១៩ ខែមីនា និងក្រុមជម្រើសជាតិអារូបា (Aruba) មកពីទ្វីបអាមេរិកខាងត្បូង នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥៕
