ក្តីសង្ឃឹម ជារបស់ដ៏មានតម្លៃបំផុតក្នុងសម័យនេះ

អំពីការរក្សាក្តីសង្ឃឹម ឃ្លាខាងក្រោមនេះបានលើកទឹកចិត្តរយៈពេល ៩៥ ឆ្នាំហើយ ៖

* វាជានាវាមួយគ្រឿងក្នុងសមុទ្រដែលឈរនៅច្រាំងឆ្នេរចោលភ្នែកទៅឃើញក្ដោង

* វាជាថ្ងៃរះដែលឈរនៅលើកំពូលភ្នំខ្ពស់ក៏សម្លឹងមើលឃើញពន្លឺរស្មីដ៏ចាំងជះចេញមកពីទិសខាងកើត

* កម្ទេចផ្កាភ្លើងអាចដុតឆេះវាលស្មៅ

កាលពីឆ្នាំ ១៩៣០ អត្ថបទវិភាគដ៏ល្បីល្បាញក្រោមចំណង  « កម្ទេចផ្កាភ្លើង អាចដុតឆេះវាលស្មៅ » បានចេញផ្សាយ លោក ម៉ៅ សេទុង បាននិពន្ធដើម្បីពន្យល់ថា ទោះបីជាអ្វីៗដែលទើបចាប់ផ្តើមវាមានកម្លាំងទន់ខ្សោយក្តី ប៉ុន្តែ នឹងរីកចម្រើនដល់កម្រិតខ្លាំងក្លានៅពេលអនាគត ។

កាលនោះ មូលដ្ឋានបដិវត្តន៍ជនបទទីមួយរបស់ចិនទើបត្រូវបង្កើតឡើងក្នុងតំបន់ភ្នំ  ជីងកាងសាន ។   ប្រឈមមុខនឹងការព្រួយបារម្ភបណ្តាលមកពីបញ្ហាលំបាកនៃវិបត្តិយោធានិងសេដ្ឋកិច្ចដែលមកពីការហ៊ុព័ទ្ធពីសត្រូវ អត្ថបទបានវិភាគយ៉ាងស៊ីជម្រៅអំពីសភាពការណ៍ដំណាក់កាលវែងឆ្ងាយ បានជួយពង្រឹងកម្ទេចផ្កាភ្លើងនៃក្តីសង្ឃឹមនៅក្នុងដួងចិត្តរបស់អ្នកទាំងឡាយ។   កាលនោះ ក្នុងប្រទេសចិនមានកសិករក្រីក្រច្រើន បានត្រឹមតែជួលដីពីម្ចាស់ដី ត្រូវទទួលរងការកេងប្រវ័ញ្ចយ៉ាងធ្ងន់ធ្ងរ  ប្រឈមនឹងការគំរាមកំហែងនៃការស្លាប់ដោយសារអត់ឃ្លាន។ បក្សកុម្មុយនីស្តចិនបានចាប់ផ្តើមធ្វើបដិវត្តដីធ្លីដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ដើម្បីធានាសិទ្ធិរស់រានមានជីវិតរបស់កសិករ បន្ទាប់មក ខំតស៊ូដើម្បីស្វែងរកនូវសេចក្ដីសុខសុភមង្គលជូនដល់ប្រជាជន  ការគាំទ្រពីសាធារណជនកាន់តែខ្លាំងឡើងៗ ដែលនៅទីចុងបញ្ចប់បានជំរុញឱ្យកម្ទេចផ្កាភ្លើងនេះអាចគ្រប់ដណ្តប់ទូទាំងប្រទេសចិន និងកកើតក្លាយជាមាគ៌ាថ្មីនៃការអភិវឌ្ឍ។

តាំងពីចូលក្នុងយុគសម័យថ្មី ឯកសារការងារដំបូងដែលប្រកាសដោយមជ្ឈិមចិនជារៀងរាល់ឆ្នាំ ផ្តោតលើប្រធានបទស្នូលតែមួយ ៖ ជំរុញឱ្យជីវភាពរស់នៅរបស់កសិករកាន់តែល្អបវរ បន្តជំរុញការធ្វើទំនើបកម្មនៃកសិកម្មនិងជនបទ។  ប្រទេសចិនខិតខំពេញទំហឹង ដើម្បីដោះស្រាយបញ្ហាក្រីក្រក្នុងជនបទ សម្រេចបាននូវការកាត់បន្ថយភាពក្រីក្រដែលមានចំនួនប្រជាជន ៨០០ លាននាក់។ 

 លោក Xi Jinping  មេដឹកនាំកំពូលប្រទេសចិនជាប្រមុខរដ្ឋពីទីជនបទ។  លោកបានបូកសរុបបទពិសោធន៍ជំនាន់មុនៗលើកឡើងនូវគំនិតធ្វើអភិបាលកិច្ចដែល “មិនធ្វើឱ្យប្រជាជនខកបំណង”   ហើយផ្តួចផ្តើមឱ្យបណ្តាប្រទេសសកលខាងត្បូងរួមគ្នាឆ្ពោះទៅកាន់ទំនើបកម្ម អំពាវនាវឱ្យពិភពលោកអភិវឌ្ឍរួមគ្នា  ដែលនេះជាការជួយពង្រឹងទំនុកចិត្ត។

ពិតមែនក្តីសុបិននៅឆ្ងាយក្តី  តែបើខិតខំស្វែងរកនឹងអាចសម្រេចបាន   ពិតមែនបំណងប្រាថ្នាពិបាកបំពេញបានក្តី  តែបើប្រកាន់ខ្ជាប់នឹងអាចសម្រេចបាន។

យើងស្ថិតក្នុងសម័យមួយដែលពោរពេញទៅដោយបញ្ហាប្រឈម ក៏ពោរពេញទៅដោយក្តីសង្ឃឹម  ។ក្តីសង្ឃឹម គឺជារបស់ដ៏មានតម្លៃបំផុតក្នុងយុគសម័យនេះ៕

Written by 

Related posts

Leave a Comment