កូរ៉េខាងជើង ព្រមានសមយុទ្ធរួមនៅកូរ៉េខាងត្បូង ប្រយ័ត្នប៉ះពាល់សន្តិសុខអាមេរិកទាំងមូល

ក្រសួងការបរទេសកូរ៉េខាងជើង បានឲ្យដឹងថា សមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង គឺជាទង្វើបង្កហេតុដ៏គ្រោះថ្នាក់។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍។

សមយុទ្ធយោធាប្រចាំឆ្នាំរបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដែលហៅថា Freedom Shield ប្រព្រឹត្តទៅនៅថ្ងៃច័ន្ទនេះ រហូតដល់ថ្ងៃទី ២០ ខែមីនា ។

ទន្ទឹមនោះ យោធាកូរ៉េខាងត្បូង បានលើកឡើងថា ពួកគេមានបំណងពង្រឹងការត្រៀមខ្លួននៃសម្ព័ន្ធភាព សម្រាប់ការគំរាមកំហែងដូចជាប្រទេសកូរ៉េខាងជើង ជាដើម។

ទោះជាយ៉ាងណា កូរ៉េ​ខាង​ជើង​ ​បាន​អំពាវនាវ​ឱ្យ​ផ្អាកសមយុទ្ធ​រួម​ទាំង​នេះ​ ដោយ​ចាត់​ទុក​ថា​ជា​ការ​ឈាន​ដល់​ការ​ឈ្លានពាន។

ក្រសួងការបរទេសក្រុងព្យុងយ៉ាង អះអាងថា នេះគឺជាទង្វើបង្កហេតុដ៏គ្រោះថ្នាក់នៃការដឹកនាំស្ថានការណ៍ស្រួចស្រាវនៅលើឧបទ្វីបកូរ៉េ ដែលអាចបង្កឱ្យមានជម្លោះរាងកាយរវាងភាគីទាំងពីរដោយការបាញ់ប្រហារដោយចៃដន្យរហូតដល់ចំណុចខ្លាំង ដោយ​បន្ថែម​ថា សមយុទ្ធ​នឹង​ប៉ះពាល់​ដល់​សន្តិសុខ​អាមេរិក៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment