ឃាត់ខ្លួនលោក ទិត វុទ្ធី អភិបាលរងខេត្តកំពង់ស្ពឺ រួមជាមួយមនុស្ស ២ នាក់ទៀតពាក់ព័ន្ធបោកលុយអ្នកវិនិយោគជនជាតិចិន៤០ម៉ឺនដុល្លារ

កំពង់ស្ពឺ ៖ អភិបាលរងខេត្តកំពង់ស្ពឺលោក ទិត វុទ្ធី  និងមនុស្ស២នាក់ផ្សេងទៀត ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួន ពាក់ព័ន្ធករណីបោកប្រាស់លុយអ្នកវិនិយោគជនជាតិចិនប្រមាណ៤០ម៉ឺនដុល្លារ។ ជនជាប់ចោទទាំង៣នាក់ ត្រូវបានតុលាការខេត្តកំពង់ស្ពឺ ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥។

តាមប្រភពព័ត៌មានបញ្ជាក់ថា លោក ទិត វុទ្ធី និងបក្ខពួក ត្រូវបាន ACU ចាប់ខ្លួន ដោយសារស៊ីដាច់លុយចិន៤០ម៉ឺនដុល្លារ រឿងរត់អាជ្ញាបណ្ណរ៉ែ តែមិនបានសម្រេច។ ចំពោះជនជាប់ចោទទាំង៣នាក់ ដែលត្រូវបានតុលាការរសម្រេចចោទប្រកាន់រូមមាន៖១/ ឈ្មោះ ទិត វុទ្ធី ភេទប្រុស អាយុ៥៦ឆ្នាំ កើតថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៦៩ (ឃាត់ខ្លួន), ២/ឈ្មោះ ហ៊ាវ ខន ហៅតង ភេទប្រុស អាយុ៤៥ឆ្នាំ (ឃាត់ខ្លួន) ពីបទ រំលោភអំណាច, ក្លែងបន្លំ, ប្រើប្រាស់លិខិតក្លែង, ក្លែងឯកសារសាធារណៈ និងប្រើប្រាស់ឯកសារ សាធារណៈក្លែង ប្រព្រឹត្តនៅចំណុចក្នុងខេត្តកំពង់ស្ពឺ, ខេត្តប៉ៃលិន, ខេត្តបាត់ដំបង, ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ កាលពីអំឡុងឆ្នាំ២០២៣។ ៣/ ឈ្មោះ ម៉ឹង សារឿន (ឈ្មោះជាភាសាចិន អ៊ុង វិនឆាយ) ភេទប្រុស អាយុ៤៤ឆ្នាំ (ឃាត់ខ្លួន) ពីបទសមគំនិតក្នុងអំពើរំលោភអំណាច, ក្លែងបន្លំ, ប្រើប្រាស់លិខិតក្លែង, ក្លែងឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ប្រព្រឹត្តនៅចំណុចខេត្តកំពង់ស្ពឺ ខេត្តប៉ៃលិន, ខេត្តបាត់ដំបង, ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ កាលពីអំឡុងឆ្នាំ២០២៣៕

Written by 

Related posts

Leave a Comment