​អាមេរិក អាច​ផ្អាកផ្គត់ផ្គង់យន្តហោះ F-35 ដល់ប្រទេសអាទ្បឺម៉ង់

អ្នកបង្កើតគោលនយោបាយអាឡឺម៉ង់បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការផ្អាកផ្គត់ផ្គង់យន្តហោះចម្បាំង F-35 របស់អាមេរិកដែលត្រូវបញ្ជូនទៅទីក្រុងប៊ែរឡាំង នៅក្នុងករណីមានវិបត្តិ ដោយឆ្លុះបញ្ចាំងពីការសម្រេចចិត្តថ្មីៗរបស់អាទ្បឺម៉ង់ក្នុងការបង្កកការស៊ើបការណ៍សម្ងាត់ និងការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន។ នេះបើតាម Bild បានរាយការណ៍កាលពីថ្ងៃសៅរ៍។

កងទ័ពអាកាសអាឡឺម៉ង់គ្រោងនឹងទទួលយន្តហោះ F-35A Lightning II ដែលផលិតដោយអាមេរិកចំនួន ៣៥ គ្រឿង ដែលចាប់ផ្តើមនៅឆ្នាំ ២០២៦ ជាផ្នែកនៃកិច្ចព្រមព្រៀងតម្លៃ ៨.៣ ពាន់លានអឺរ៉ូ (៩ ពាន់លានដុល្លារ) ។  ទោះបីជាយ៉ាងណាក៏ដោយ អ្នកបង្កើតគោលនយោបាយអាល្លឺម៉ង់មួយចំនួនបារម្ភថាប្រធានាធិបតីអាមេរិក លោក Donald Trump ដែលកំពុងមានជម្លោះជាមួយ EU លើបញ្ហាមួយចំនួនអាចប្រើផ្លាស់ប្តូរការសម្រេចចិត្តដើម្បីបញ្ឈប់ការផ្គត់ផ្គង់យន្តហោះនេះវិញ ប្រសិនបើទីក្រុងវ៉ាស៊ីនតោន និងអឺរ៉ុបមានជំហរខុសគ្នាក្នុងវិធីសាស្រ្តចំពោះជម្លោះដ៏សក្តានុពលរវាងអ៊ុយក្រែន និងរុស្ស៊ី។

 លោក Joachim Schranzhofer ប្រធានផ្នែកទំនាក់ទំនងនៅក្រុមហ៊ុនការពារជាតិអាឡឺម៉ង់ Hensoldt បានប្រាប់ទីភ្នាក់ងារ Bild ថា ព័ត៌មាននៃការផ្លាស់ប្តូរក្នុងការសម្រេចចិត្តផ្អាកការផ្គត់ផ្គង់យន្តហោះ F-35 របស់អាមេរិកចំពោះអាទ្បឺម៉ង់គឺលើសពីពាក្យចចាមអារ៉ាមហើយ ខណនេះ ហើយអាចជាការពិត។

 លោក Wolfgang Ischinger អតីតប្រធានមូលនិធិសន្និសិទសន្តិសុខទីក្រុង Munich បានចោទសួរផងដែរពីជោគវាសនានៃកិច្ចសន្យាខាងលើ។ លោកបាននិយាយថា ប្រសិនបើយើងភ័យខ្លាចថាសហរដ្ឋអាមេរិកអាចនឹងផ្អាកយន្តហោះ F-35 សម្រាប់អាល្លឺម៉ង់នាពេលអនាគតដោយសារតែការបន្តគាំទ្រអ៊ុយក្រែននោះ យើងនឹងអាចពិចារណាពីការបញ្ចប់កិច្ចសន្យាទិញ F-35។

 ក្តីបារម្ភអំពីយន្តហោះ F-35 បានកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិកផ្អាកការគាំទ្រផ្នែកយោធា និងចារកម្មសម្រាប់ទីក្រុងគៀវ ក្រោយពីការឈ្លោះប្រកែកគ្នារវាងលោក Trump និងលោក Vladimir Zelensky ក្នុងអំឡុងពេលដែលប្រធានាធិបតីអាមេរិកបានចោទប្រកាន់មេដឹកនាំអ៊ុយក្រែនថាមិនចង់បានសន្តិភាពជាមួយរុស្ស៊ី។

 កម្មវិធី F-35 ត្រូវ​បាន​គេ​ពណ៌នា​ថា ​ជា​គម្រោង​យោធា​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ដោយ​មាន​តម្លៃ​ប៉ាន់ស្មាន​សរុប​មាន​លើស​ពី ១,៧ ពាន់​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ជីវិត។ ចាប់តាំងពីយន្តហោះ F-35 លើកទី១ បានធ្វើការហោះហើរលើកដំបូងរបស់ខ្លួនក្នុងឆ្នាំ ២០០៦ ហើយកម្មវិធីនេះត្រូវបានញាំញីដោយការហួសការចំណាយ ការពន្យារពេល និងបញ្ហាភាពជឿជាក់។ រហូត​មក​ដល់​ពេល​នេះមាន​យន្តហោះ F-35 ចំនួន ១.១០០ គ្រឿង​ហើយដែលត្រូវ​បាន​ផលិត​ដោយ​មាន​ច្រើន​គ្រឿងត្រូវបាន​ផ្គត់ផ្គង់​ដល់​សម្ព័ន្ធមិត្ត​អាមេរិក៕

ោយ៖ េជ្រ

Written by 

Related posts

Leave a Comment