ក្រោយប្រកួតចាញ់ឥណ្ឌូនេស៊ី ៣-១ នៅវគ្គផ្ដាច់ព្រ័ត្រពាន ASEAN Women Cup 2024 នៅប្រទេសឡាវ កាលពីយប់មិញ លោក ឃួន ឡាប៊ូរ៉ាវី គ្រូបង្វឹកក្រុមជម្រើសជាតិនារីកម្ពុជា បានបង្ហោះសារ ៖”សុំទោស”នៅលើបណ្ដាញសង្គម Facebook ផ្ទាល់ខ្លួនរបស់លោក។
លោកបានបង្ហោះសារថា សុំទោស! ដែលខ្ញុំមិនអាចនាំយកពានរង្វាន់មកផ្ទះបាន ប៉ុន្តែខ្ញុំពិតជាសប្បាយចិត្ត ជាមួយនឹងការបង្ហាញទម្រង់លេងរបស់កីឡាការិនីសម្រាប់ការប្រកួតទាំងអស់ នេះយើងបានផ្លាស់ប្តូរគំនិតរបស់យើងរួចហើយ ថាយើងអាចលេងបាល់ទាត់ទំនើបបាន»៕