ព្រឹត្តិការណ៍សេរីភាពជិះកង់កម្សាន្ត ចម្ងាយ ៧៥គីឡូក្រាម ភ្នំពេញនិងខេត្តតាកែវ

តាកែវ៖ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ ក្បួនកង់ប្រមាណជាង ៣០០កង់ មានជនជាតិខ្មែរ និងបរទេស បានចេញដំណើរមកពី ទីស្ដីការក្រសួងទេសចរណ៍ រាជធានីភ្នំពេញ ឆ្ពោះមកទីរួមខេត្តតាកែវ មានចម្ងាយប្រវែង ៧៥គីឡូម៉ែត្រ ដើម្បីចូលរួម ដើម្បីចូលរួមអបអរសាទរទិវានារីអន្តរជាតិ ៨មីនា ក៏ដូចជាអបអរសាទរពិធី បុណ្យទន្លេ លើកទី៩ ឆ្នាំ២០២៥ ដែលខេត្តតាកែវ ធ្វើជាម្ចាស់ផ្ទះ លើកដំបូង ក្នុងរៀបចំពិធីបុណ្យ ដ៏មានសារសំខាន់មួយនេះ ក្រោមប្រធានបទ «គុណតម្លៃ នៃទន្លេ ផ្សារភ្ជាប់វប្បធម៌ និង ទេសចរណ៍ធម្មជាតិ» ដែលនឹងរៀបចំ នៅថ្ងៃទី ២១-២២ និងថ្ងៃទី២៣ ខែមីនា ឆ្នាំ០២៥ ខាងមុខនេះ។

បន្ទាប់ពីបានធ្វើដំណើរប្រមាណជាង ១ម៉ោង ប្រតិភូកង់ បានមកដល់ទីរួមខេត្តតាកែវ ក៏មាន វត្តមាន លោក យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និង លោក វ៉ី សំណាង អភិបាលខេត្តតាកែវ ទទួលស្វាគមន៍ ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ស្រុកក្រុង ឈររងចាំទទួលស្វាគមន៍ នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវ ដោយមានទទួលអាហារ បបរបង្កង និងពងទាកូន ជាមុខម្ហូបប្រចាំខេត្តតាកែវ ផងដែរ ។ត្រាំកក់

Written by 

Related posts

Leave a Comment