ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥។
យោងតាមព្រឹត្តិបត្រព័ត៌មានរបស់ក្រសួងធនធានទឹក បានឲ្យដឹងថា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ៖
១- តំបនន់វាយទំនាប៖ សីតុណ្ហភាពមធ្យមអប្បបរមា២៣ អង្សា និងសីតុណ្ហភាពមធ្យមអតិបរមា៣៨អង្សា។ ខ្យល់បក់មកពីទិសឦសាន និងបូពីមានល្បឿនមធ្យម៣ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ព្រៃវែង ស្វាយរៀង តាកែវ និងខេត្តកណ្ដាល អាចមានភ្ញៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដី១៥%។
