ថ្លែងនៅក្នុងវេទិកាពិភាក្សាសារព័ត៌មាននារលៀលនេះ លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ានបានឲ្យដឹងថា បច្ចុប្បន្ននេះសេដ្ឋកិច្ចអាស៊ានស្ថិតក្នុងលំដាប់ទី៤ នៃសេដ្ឋកិច្ចពិភពលោក។
លោកអគ្គលេខាធិការ នៅបានបញ្ជាក់ថា នៅឆ្នាំ២០៣០ ខាងមុខ សេដ្ឋកិច្ចអាស៊ាននឹងឡើងមកឈរលេខ ៤ នៃសេដ្ឋកិច្ចពិភពលោក ដែលនោះជាមោទនភាពសម្រាប់សហគមន៍មួយនេះ។ នេះជាការលើកឡើងរបស់លោក កៅ គីមហួន អគ្គលេខាធិកាអាស៊ាន បានថ្លែងក្នុងវេទិកាសារព័ត៌មានស្ដីពី «ទស្សនទានរបស់អគ្គលេខាធិការអាស៊ានស្ដីពីចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥» នៅថ្ងៃទី ៧ ខែមីនា ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា៕



