ប៉ូលិស បានឲ្យដឹង នៅថ្ងៃព្រហស្បតិ៍នេះថា ដ្រូនប្រភេទមុជទឹកដែលគេសង្ស័យថាហោះមកពីប្រទេសចិន ត្រូវគេប្រទះឃើញនៅក្នុងដែនទឹកនៃភាគកណ្តាលប្រទេសហ្វីលីពីន ដោយព្រមានពីផលប៉ះពាល់សន្តិសុខជាតិដ៏មានសក្តានុពល ។
របាយការណ៍របស់ប៉ូលីស បានបញ្ជាក់ថា អ្នកនេសាទ ៣ នាក់ ប្រទះឃើញដ្រូននេះ កាលពីថ្ងៃចន្ទ នៅចម្ងាយប្រហែល ៩ គីឡូម៉ែត្រពីឆ្នេរសមុទ្រ San Pascual ក្នុងខេត្ត Masbate ។
នាយកប៉ូលិសប្រចាំតំបន់ លោក Andre Dizon បានប្រាប់ថា ដ្រូនពណ៌លឿងមានសញ្ញា «HY-119» ត្រូវគេប្រទះឃើញអណ្តែតក្នុងសមុទ្រ មុនពេលបញ្ជូនទៅកាន់អាជ្ញាធរ។
គួរបញ្ជាក់ថា ហ្វីលីពីន និងចិន បានប៉ះទង្គិចគ្នាជាច្រើនឆ្នាំជុំវិញសិទ្ធិដែនសមុទ្រនៅសមុទ្រចិនខាងត្បូង ក៏ដូចជាការកាន់កាប់ថ្មប៉ប្រះទឹក និងកូនកោះតូចៗ។
ប្រទេសចិន ទាមទារស្ទើរតែទាំងស្រុងលើសមុទ្រ ដោយលុបបំបាត់ការទាមទាររបស់គូប្រជែងពីប្រទេសផ្សេងទៀត និងសេចក្តីសម្រេចអន្តរជាតិដែលថាការអះអាងរបស់ខ្លួនមិនមានមូលដ្ឋានច្បាប់៕
ដោយ៖ ពេជ្រ