នៅព្រឹកថ្ងៃសុក្រ ទី៧ ខែមីនា ឆ្នាំ២០២៥នេះ ប្រតិភូគ្រូបង្វឹកកីឡាករ ក្រុមបាល់ទាត់ Muay Thai All Star និងក្រុមបាល់ទាត់តារាថៃ បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាហើយ ដោយមានទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរសហការី នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញផ្ទាល់។
សូមជម្រាបថា ការមកដល់កម្ពុជា របស់ក្រុមបាល់ទាត់ Muay Thai All Star និងត្រូវប្រកួតជាមួយ ក្រុមបាល់ទាត់ គុនខ្មែរ All Star ចំណែកក្រុមបាល់ទាត់តារាថៃ ជួបជាមួយក្រុមបាល់ទាត់តារាកម្ពុជា នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ២ រសៀលតទៅ ពហុកីឡដ្ឋានអូឡាំពិក ។ការប្រកួតមិត្តភាពនេះដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ៕



