រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Peter Hegseth បាននិយាយថា រដ្ឋបាលសហរដ្ឋអាមេរិក កំពុងឃ្លាំមើលរដ្ឋាភិបាលក្រុងគៀវយ៉ាងជិតស្និទ្ធ ហើយបន្តលើកទឹកចិត្ត ប៉ុន្តែជំនួយយោធានៅតែផ្អាកដដែល ។

នៅពេលត្រូវបានសួរអំពីលទ្ធភាពនៃការបន្តជំនួយយោធារបស់សហរដ្ឋអាមេរិក និងការផ្លាស់ប្តូរទិន្នន័យចារកម្មជាមួយអ៊ុយក្រែន លោក Hegseth ឆ្លើយថា វានៅមិនទាន់អាចដំណើរការឡើងវិញនៅឡើយនោះទេ ដោយយើងនៅរង់ចាំការប្តេជ្ញាចិត្តពិតប្រាកដចំពោះផ្លូវទៅកាន់សន្តិភាព ។
លោក បានបន្ថែមថា ប្រធានាធិបតីលោក Donald Trump កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះអ្វីដែលប្រជាជនអ៊ុយក្រែនកំពុងនិយាយ និងធ្វើអំពីការប្តេជ្ញាចិត្តចំពោះដំណើរការសន្តិភាពនោះ ហើយយើងមានការលើកទឹកចិត្តយ៉ាងខ្លាំងចំពោះសញ្ញាដែលយើងកំពុងឃើញ។
លោក Hegseth បន្តថា ប្រទេសរបស់លោក ចាប់អារម្មណ៍ក្នុងការបង្កើតលក្ខខណ្ឌសម្រាប់សន្តិភាព។ តាមការប៉ាន់ប្រមាណរបស់លោក ហើយយើងកាន់តែខិតជិតថ្ងៃបញ្ចប់ជម្លោះ ៕

ដោយ៖ ពេជ្រ