ក្រុមជម្រើសជាតិនារីកម្ពុជា នឹងប្រកួតតតាំងជាមួយក្រុមនារីឥណ្ឌូនេស៊ី ក្នុងជំនួបបិទពូ A នៃពានរង្វាន់ ASEAN MSIG Serenity Cup 2025 វេលាម៉ោង ១៩:៣០នាទីយប់ នាកីឡដ្ឋាន Phu Tho provincial stadium ប្រទេសវៀតណាម។
សូមជម្រាបថា ជំនួបនេះជាការប្រកួតបង្គ្រប់កិច្ចរវាងក្រុមនារីកម្ពុជា និងឥណ្ឌូនេស៊ី ក្នុងពាននេះ ក្រោយឆ្លងកាត់២ប្រកួត ចាញ់ទាំង២ប្រកួត ដោយកម្ពុជា ចាញ់វៀតណាម ៦-០ ចាញ់ថៃ ៧-០ ខណៈឥណ្ឌូនេស៊ី ចាញ់ ៧-០ និងចាញ់វៀតណាម ៧-០ ។ សម្រាប់ការប្រកួតនេះទោះក្រុមណាឈ្នះក៏គ្មានឱកាសឡើងទៅជុំបន្ទាប់ដែរ៕
