ថ្លែងក្រោយចប់ការប្រកួតទល់នឹងក្រុមព្រះខ័នរាជស្វាយរៀង គ្រូបង្វឹកក្រុម Shan United FC លោក Ono Hiroki លើកឡើងថាបញ្ហាស្មៅក្នុងទីលានពហុកីឡដ្ឋានជាតិមរតកតេជោ វែងពេក បង្កជាបញ្ហាឱ្យកីឡាកររបស់លោក ប្រើកម្លាំងខ្លាំងលើបញ្ចូនបាល់។ បុរសសញ្ជាតិជប៉ុនក៏ទទួលស្គាល់ថាលោកប្រើប្រព័ន្ធការពារខ្លាំង ពេលតទល់ព្រះខ័នរាជ ជាហេតុរបូតគ្រាប់បាល់ច្រើន៕
