ក្រសួងការពារជាតិរបស់ប្រទេសចិន នៅថ្ងៃសុក្រនេះ បានបង្ហាញអំពីសកម្មភាពយោធាជាច្រើនថ្ងៃ ជុំវិញកោះតៃវ៉ាន់ ដោយអះអាងថា វាអាស្រ័យលើអាជ្ញាធរក្រុងប៉េកាំង ក្នុងការសម្រេចចិត្តថាតើត្រូវបន្ត ឬបញ្ឈប់។
ក្រសួងការពារជាតិកោះតៃវ៉ាន់ កាលពីដើមសប្ដាហ៍នេះ បានបន្តការប្រកាសអាសន្ន និងធ្វើឱ្យមជ្ឈមណ្ឌលឆ្លើយតបបន្ទាន់មួយបន្ទាប់ពីរាយការណ៍ពីការកើនឡើងដ៏ធំនៃសកម្មភាពយោធារបស់ចិន ទាំងជុំវិញកោះនេះ និងកាន់តែទូលំទូលាយនៅក្នុងសមុទ្រចិនខាងកើត និងខាងត្បូង។
ទោះជាយ៉ាងណា យោធាចិន មិនបានប្រកាសអំពីសមយុទ្ធណាមួយដែលកើតឡើងនោះទេ ខណរដ្ឋាភិបាលក្រុងតៃប៉ិ ចាត់ទុកតៃវ៉ាន់ថាជាដែនដីគ្រប់គ្រងតាមបែបប្រជាធិបតេយ្យដែលច្រានចោលការទាមទារដោយអាជ្ញាធរក្រុងប៉េកាំង ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ឆ្លើយតបទៅនឹងសំណួរស្តីពីដំណើរទស្សនកិច្ចនាពេលថ្មីៗនេះរបស់ប្រធានាធិបតីតៃវ៉ាន់លោក Lai Ching-te ទៅកាន់កោះហាវ៉ៃ និងទឹកដីអាមេរិកនៃកោះ Guam ហើយថាតើប្រទេសចិន មានធ្វើសមយុទ្ធឬអត់នោះ ក្រសួងការពារជាតិរបស់ប្រទេសចិន មិនបានផ្តល់ការបញ្ជាក់ ឬបដិសេធឡើយ ។
គួរបញ្ជាក់ថា ដោយសារតែដំណើរទស្សនកិច្ចចេញចូលអាមេរិករបស់មេដឹកនាំកោះ បានធ្វើឲ្យចិនខឹងសម្បារ ហើយចាប់ផ្ដើមសកម្មភាពល្បាត នៅជុំវិញកោះតៃវ៉ាន់តែម្ដង៕
ដោយ៖ ពេជ្រ