ទោះឈ្នះ Shan United ច្រើនគ្រាប់ តែគ្រូស្វាយរៀង ថាក្រុមលេងមិនបានល្អពេញលេញតាមគម្រោង

ក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ធ្វើបានល្អខ្លាំងដោយបានយកឈ្នះក្រុមភ្ញៀវ Shan United FC ក្នុងលទ្ធផល៦-២ ក្នុងការប្រកួតជើងទី១ ​វគ្គ៨ក្រុមចុងក្រោយពានរង្វាន់ AFC Challenge League នាពហុកីឡដ្ឋានជាតិមរតកតេជោកាលពីម្សិលមិញ។

ទោះឈ្នះច្រើនគ្រាប់ក្ដីតែលោក Pep Munoz គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង ហាក់ពុំសូវរីករាយ ព្រោះក្រុមលេងមិនបានល្អពេញលេញតាមគម្រោង ការប៉ះបាល់ និងប្រព័ន្ធលេង ជាពិសេសការបង្កកំហុសរបូត ២គ្រាប់ទៅគូប្រកួត។

គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ បានអះអាងការផ្លាស់ទៅប្រកួតនៅទឹកដីមីយ៉ាន់ម៉ា របស់ក្រុម Shan United FC នឹងមិនងាយស្រួល ដូចជើងទី១ ប៉ុន្តែគ្រូព្រះខ័នរាជស្វាយរៀង នៅតែមានទំនុកចិត្តថានឹងអាចបន្តយកឈ្នះការប្រកួតជើងទី២។

លោក Munoz ថែមទាំងសរសើរដល់ការបង្ហាញខ្លួនលើកដំបូងរបស់កីឡាករថ្មីមួយរូប លើទីមានដែលបានជួយបង្កើនផលចំណេញប្រព័ន្ធលេង ដល់ក្រុមក្នុងការប្រកួត។ ចំណែកកីឡាករ Cristian Roque អរគុណដល់មិត្តរួមក្រុមដែលជួយដល់រូបគេឱ្យរកបាន ៣គ្រាប់ (Hat-Trick) ក្នុងការប្រកួត៕

Written by 

Related posts

Leave a Comment