ម្ចាស់ផ្ទះស្វាយរៀង បំបាក់ក្រុមភ្ញៀវ Shan United ៦-២ វគ្គ៨ក្រុមជើងទី១ពាន AFC Challenge League

ក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ធ្វើបានល្អខ្លាំងដោយបានយកឈ្នះក្រុមភ្ញៀវ Shan United FC ក្នុងលទ្ធផល៦-២ ក្នុងការប្រកួតជើងទី១ ​វគ្គ៨ក្រុមចុងក្រោយពានរង្វាន់ AFC Challenge League នាពហុកីឡដ្ឋានជាតិមរតកតេជោកាលពីម្សិលមិញ។

សម្រាប់ការប្រកួតនេះកីឡាករព្រះខ័នរាជស្វាយរៀង Cristian Roque ស៊ុត ៣គ្រាប់ម្នាក់ឯង​និង អមដោយគ្រាប់បាល់កើតឡើងបន្ថែមទៀត ពីសំណាក់កីឡាករដែលបានផ្លាស់ប្តូរចូល ហើយពួកគេក៏ធ្វើបានល្អដូចគ្នា។

លទ្ធផលនេះធ្វើឲ្យព្រះខ័នរាជស្វាយរៀង មានសង្ឃឹមច្រើនក្នុងការឡើងទៅវគ្គ៤ក្រុមចុងក្រោយ ខណៈជើងទី២ នឹងលេងនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នៅទឹកដីក្រុម Shan United វិញម្ដង៕

Written by 

Related posts

Leave a Comment