កងទ័ពអ៊ីស្រាអែល បានអះអាងពីការវាយប្រហារម្តងទៀតលើមូលដ្ឋានយោធាចំនួន ២ នៅភាគកណ្តាលប្រទេសស៊ីរី មួយថ្ងៃបន្ទាប់ពីប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប ចេញការព្រមាន។

យោធាអ៊ីស្រាអែល បានលើកឡើង ដោយសំដៅទៅលើមូលដ្ឋានទ័ពនៅទីក្រុង Palmyra ចម្ងាយ ៥០ គីឡូម៉ែត្រ នៅភាគខាងលិចថា មួយរយៈពេលខ្លីកន្លងទៅ កងកម្លាំង IDF បន្តវាយលុកសមត្ថភាពយោធាដែលនៅតែមាននៅមូលដ្ឋានយោធាស៊ីរីនៃ Tadmur និង T4 ដោយបន្ថែមថា IDF នឹងបន្តធ្វើសកម្មភាពដើម្បីលុបបំបាត់ការគំរាមកំហែងណាមួយដែលបង្កឡើងចំពោះពលរដ្ឋនៃរដ្ឋអ៊ីស្រាអែល។
ទន្ទឹមនោះ កាលពីថ្ងៃចន្ទ ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងហ្សេរុយសាឡឹម ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Kaja Kallas បានព្រមានថា ការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសស៊ីរី និងលីបង់ កំពុងគំរាមកំហែងធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ឡើង។
លោក Kallas បានបន្ថែមថា សកម្មភាពយោធាត្រូវតែសមាមាត្រ ហើយការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសស៊ីរី និងលីបង់ ប្រឈមនឹងការកើនឡើងបន្ថែមទៀត។
គួរបញ្ជាក់ថា អ៊ីស្រាអែល បានបើកការវាយប្រហាររាប់រយលើកលើទីតាំងយោធាស៊ីរី ចាប់តាំងពីក្រុមឧទ្ទាមដឹកនាំដោយរដ្ឋអ៊ីស្លាម ទម្លាក់លោក Bashar al-Assad នៅក្នុងខែធ្នូ ៕

ដោយ៖ ពេជ្រ