សំបុត្រជំនួបរវាង​ព្រះខ័នរាជស្វាយរៀង និង​ Shan United ​លក់អស់១៣០០០​សន្លឹក​ហើយ 

គិតត្រឹមពេលនេះសំបុត្រការប្រកួតរវាងក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង និងក្រុម Shan United FC ក្នុង​​ការប្រកួត​​ពានរង្វាន់ AFC Challenge League វគ្គ៨ក្រុមចុងក្រោយ លក់អស់ចំនួន១៣០០០សំបុត្រ​ហើយ ក្នុងចំណោម១៤០០០​សំបុត្រ ខណៈ​ នៅ​សល់​ត្រឹម​តែ​ ១០០០​សំបុត្រ​ទៀតប៉ុណ្ណោះ ដោយសំបុត្រមានតម្លៃ៥០០០រៀល។

សូមជម្រាបថា ការប្រកួតរវាងក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង និងក្រុម Shan United FC ក្នុង​​ការប្រកួត​​ពានរង្វាន់ AFC Challenge League វគ្គ៨ក្រុមចុងក្រោយ នឹងធ្វើឡើងនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ស្អែកនេះនៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ វេលាម៉ោង៧៖៣០នាទីយប់៕

Written by 

Related posts

Leave a Comment