ដំណើរទស្សនកិច្ចរបស់គណ:ប្រតិភូចិននៅរមណីយដ្ឋានប្រាសាទកោះកេរ និងព្រះវិហារ

ថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានស្វាគមន៍ដំណើរទស្សនកិច្ច របស់គណ:ប្រតិភូចិន ចំនួន១២រូប ដឹកនាំដោយ ឯកឧត្តម Li Qun អនុរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងទេសចរណ៍ប្រទេសចិន នៅរមណីយដ្ឋានប្រាសាទកោះកេរ និងព្រះវិហារ ដើម្បីស្វែងយល់អំពីកិច្ចការគ្រប់គ្រង អភិរក្ស ស្រាវជ្រាវ និងបណ្តុះបណ្តាលដោយអាជ្ញាធរជាតិព្រះវិហារ និងដៃគូជាតិ និងអន្តរជាតិ។ នៅក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម Li Qun ក៏បានពិនិត្យមើលស្ថានភាពទូទៅនៅគោបុរៈទី១ ទី២  និងទី៣ នៃប្រាសាទព្រះវិហារ ដែលគ្រោងនឹងធ្វើការអភិរក្ស និងជួសជុលដោយភាគីចិន នាពេលអនាគតខាងមុខនេះ។

Written by 

Related posts

Leave a Comment